សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកកៀនស្វាយ ខេត្តកណ្តាល
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំសាជាថ្មីម្ដងទៀត បើទោះបីជាទីកន្លែងខុសគ្នា ក៏ប៉ុន្តែមុខសញ្ញានៃការជួប គឺដូចគ្នា ទាក់ទងជាមួយនឹងដំណើរការការចុះសំណេះសំណាល និងសួរសុខទុក្ខចំពោះកម្មករ/ការិនី។ ដូចដែលពូបាននិយាយកាលពីមុនយុទ្ធនាការបោះឆ្នោតថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត ខ្ញុំនឹងបន្តធ្វើដំណើរចុះសាកសួរសុខទុក្ខចំពោះកម្មករ/ការិនីជាបន្តទៀត។ ហើយប្រសិនបើគណបក្សប្រជាជនមិនឈ្នះឆ្នោតទេនោះ គឺខ្ញុំនឹងមិនទៅដណ្ដើមការងារចំពោះអនាគតនាយករដ្ឋមន្រ្តីនោះទេ។ ក៏ប៉ុន្តែ ឥឡូវនេះ អ្វីៗបានច្បាស់ហើយ។ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២៥ អាសនៈ លើ ១២៥ អាសនៈ ក្នុងសភា កាលពីអាទិត្យមុន ដោយសារតែព្រឹកថ្ងៃទី ១៥ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់បានប្រ កាសលទ្ធផលផ្លូវការ។ ដូច្នេះ ពេលនោះ ខ្ញុំមិនទាន់ហ៊ានអះអាងថា គណបក្សប្រជាជនបានប៉ុន្មានអាសនៈនោះទេ។ ល្ងាចថ្ងៃទី ១៥ ខែសីហា កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានធ្វើការប្រកាសរួចរាល់ហើយថា គណបក្សប្រជាជនកម្ពុជាទទួលបាន ១២៥ អាសនៈ លើ ១២៥ អាសនៈ គឺស្មើនឹង ១០០% តែម្ដង។ ដូច្នេះ តួនាទីដែលជាអនាគតនាយករដ្ឋមន្រ្តី ក៏បានច្បាស់លាស់ហើយដែរ ថែមទាំងមានការចាត់តាំងរួចជាស្រេចពីសំណាក់ព្រះមហាក្សត្រ ដើម្បីឲ្យផ្គូផ្គងសមាជិករាជរដ្ឋាភិបាល ដើម្បីសុំការទុកចិត្តពីសភា។ ប្រដៅឲ្យដឹង ភាពខុសគ្នារវាងពាក្យ … Continue reading សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកកៀនស្វាយ ខេត្តកណ្តាល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed